ការប្រមាថតាមទូរស័ព្ទសូមស្វាគមន៍មកកាន់ប្រព័ន្ធរាយការណ៍លើបណ្ដាញអ៊ីនធឺណិតរបស់ការិយាល័យនគរបាលនៃតំបន់ King County (King County Sheriff's Office Online Reporting System)។ លោកអ្នកអាចរាយការណ៍អំពីឧបត្តិហេតុអ្វីមួយ ដែលបានកើតឡើងចំពោះលោកអ្នក ដោយមិនចាំបាច់ចំណាយពេលរង់ចាំយូរ ហើយលោកអ្នកអាចបោះពុម្ពយកសំណៅចម្លងស្របច្បាប់បានភ្លាមៗ។ បើលោកអ្នកបានក្លាយជាជនរងគ្រោះនៃការប្រមាថបៀតបៀនតាមទូរស័ព្ទច្រើនញយដង, តែគ្មានការគំរាមកំហែងធ្ងន់ធ្ងរ, ពីសំណាក់ជនណាម្នាក់, ហើយលោកអ្នកមិនស្គាល់ថា ជនដែលបានហៅទូរស័ព្ទមកប្រមាថបៀតបៀនលោកអ្នកនោះជានរណាទេ, នោះលោកអ្នកអាចប្រើប្រព័ន្ធរាយការណ៍លើបណ្ដាញអ៊ីនធឺណិតនេះ ដើម្បីរាយការណ៍អំពីឧបត្តិហេតុរបស់លោកអ្នក។ នៅក្នុងអំឡុងពេល ដែលលោកអ្នកកំពុងទទួលរងការប្រមាថបៀតបៀនតាមទូរស័ព្ទ, ប្រសិនបើមានការគំរាមកំហែងធ្ងន់ធ្ងរណាមួយត្រូវបានគេធ្វើឡើងដល់លោកអ្នក, នោះលោកអ្នកគប្បីទូរស័ព្ទទៅលេខ 9-1-1 ភ្លាម។ ប្រសិនបើមានការគំរាមកំហែងដទៃៗទៀតត្រូវបានគេធ្វើឡើងដល់លោកអ្នក ក៏ប៉ុន្តែវាមិនធ្ងន់ធ្ងរទេ, នោះសូមលោកអ្នកទូរស័ព្ទទៅលេង (206) 296-3311។ មានក្រុមហ៊ុនទូរស័ព្ទជាច្រើនកំពុងផ្ដល់សេវាបម្រើនៅក្នុងតំបន់ King County ហើយក្រុមហ៊ុននីមួយៗមានរបៀបធ្វើការរៀងៗខ្លួន ដើម្បីជួយអតិថិជនរបស់ពួកគេ ក្នុងការប្រឈមទប់ទល់នឹងការប្រមាថបៀតបៀនតាមទូរស័ព្ទ។ នៅមុនពេលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធរាយការណ៍លើបណ្ដាញអ៊ីនធឺណិតនេះ, សូមលោកអ្នកចំណាយពេលបន្តិច ដើម្បីពិនិត្យមើលតម្រុយជួយគំនិតនានារបស់យើងខ្ញុំ សម្រាប់ស្វែងយល់ព័ត៌មានស្ដីពីសេវាបម្រើ ដែលក្រុមហ៊ុនទូរស័ព្ទទាំងនោះបាននិងកំពុងផ្ដល់ ដើម្បីឲ្យយល់ជ្រាបអំពីវិធានការតម្រូវខ្លះៗ ដែលលោកអ្នកត្រូវអនុវត្តតាម នៅមុនពេលលោកអ្នករាយការណ៍អំពីឧបត្តិហេតុអ្វីមួយរបស់លោកអ្នក ទៅភ្នាក់ងារប៉ូលិស។ នៅក្រោយពេលបញ្ចប់សេចក្ដីរាយការណ៍របស់លោកអ្នក, បើសិនជាមានការតម្រូវពីក្រុមហ៊ុនទូរស័ព្ទរបស់លោកអ្នក, នោះសូមទាក់ទងទៅពួកគេ ហើយផ្ដល់លេខនៃសេចក្ដីរាយការណ៍ ដែលលោកអ្នកបានទទួល ទៅពួកគេ នៅបន្ទាប់ពីពេលដែលលោកអ្នកបានបញ្ចប់សេចក្ដីរាយការណ៍នេះ។ លោកអ្នកអាចជួយយើងខ្ញុំ ដោយរក្សាទុកនូវពេលវេលា (កាលបរិច្ឆេទ និងពេលម៉ោង) ដែលការប្រមាថបៀតបៀនតាមទូរស័ព្ទនោះបានកើតឡើង ហើយនិងលេខទូរស័ព្ទរបស់ជន ដែលបានហៅមកកាន់ខ្សែទូរស័ព្ទរបស់លោកអ្នក (ប្រសិនបើលោកអ្នកមាន ខល្ល័រ-អាយឌី (caller ID))។ តាមរយៈការចុចប៉ូតុង “Start report,” លោកអ្នកបានបញ្ជាក់ជាផ្លូវច្បាប់ថា លោកអ្នកបានយល់ជ្រាប់ថា ការធ្វើសេចក្ដីរាយការណ៍ក្លែងក្លាយគឺជាបទឧក្រិដ្ឋ។
ចាប់ផ្ដើមរាយការណ៍
|